ប្រព័ន្ធ IP PBX ហាយប្រ៊ីដ

ប្រព័ន្ធ PBX ហាយប្រ៊ីដងាយស្រួលក្នុងការតម្លើងនៅក្នុងបណ្តាប្រទេសដែលមានហេដ្ឋារចនាសម្ព័នមានដែនកំណត់ប៉ុន្តែវាផ្តល់ឧ្យនូវរាល់ទាំងដំណើរការទាំងអស់ និងភាពងាយបត់បែនដែលអ្នករំពឹងទុកពីប្រព័ន្ធទូរស័ព្ទទំនើប។ ការហៅទូរស័ព្ទអាចហៅចេញតាមរយៈបណ្តាញប្រព័ន្ធចាស់ PSTN ប្រព័ន្ធទូរស័ព្ទចល័ត ឬតាមរយៈអ៊ីនធឺណិត ដែលធ្វើអោយប្រព័ន្ធទូរស័ព្ទនេះមានលក្ខណៈបត់បែន និងមានការធានាសម្រាប់ពេលអនាគត។

ប្រព័ន្ធ IP PBX ហាយប្រ៊ីដត្រូវការតែបណ្តាញហេដ្ឋារចនាសម្ព័ន្ធការិយាល័យតែមួយប៉ុណ្ណោះ។ ការហៅទូរស័ព្ទអាចឆ្លងកាត់តាមរយៈអ៊ីនធឺណិតដែលជាការសន្សំដ៏អស្ចារ្យជាពិសេសសម្រាប់ការហៅចេញទៅក្រៅប្រទេស។ បើក្រុមហ៊ុនរបស់អ្នកមានដាក់ពង្រាយក្រុមការងារផ្នែកលក់ អ្នកអាចភ្ជាប់ជាមួយនឹងប្រព័ន្ធទូរស័ព្ទចល័ត - ដែលមានបណ្តាញផ្គត់ផ្គង់ទូរស័ព្ទចល័តជាច្រើនដូចជា MPT, តេលេណ័រ និងអូលរ៉េដូដោយផ្តល់ជូននូវអត្រាតម្លៃទាបសម្រាប់ការហៅនៅក្នុងប្រព័ន្ធ។ ការហៅចេញពីបណ្តាញទូរស័ព្ទ IP លើតុមានលក្ខណៈសាមញ្ញៈ ការហៅចេញនឹងត្រូវឆ្លងកាត់បណ្តាញលើតុដោយស្វ័យប្រវត្តិ តាមរយៈទូរស័ព្ទចល័ត និងអ៊ីនធឺណិត គឺវាអាស្រ័យលើលេខទូរស័ព្ទដែលលោកអ្នកធ្វើការហៅចេញ។

អត្ថប្រយោជន៍ៈ

គុណវិបត្តិៈ